កំពង់ឆ្នាំង ៖ ឆ្លងប្រព័ន្ធអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តអស់មួយគ្រឿង ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ។
មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឪ្យដឹងថា ៖ រថយន្តម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២T. ៨៧៨១ ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតអស់ទាំងស្រុង ។ រថយន្តខាងលើនេះជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕