សមត្ថកិច្ច​ចុះ​ បង្ក្រា​ប​ទីតាំង​ម៉ា​ស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​នៅ​ខណ្ឌ​កំបូល​ ឃាត់​ខ្លួន​ថៅ​កែ​ហាង​ម្នាក់​ និង​ នារី​រង​គ្រោះ​៨នាក់​

  • ភ្នំពេញ ៖ បុរសម្នាក់ដែលជាថៅកែហាង និងជាអ្នកមើលការខុសត្រូវនៅទីតាំងម៉ា.ស្សាកោសជប់បង្កប់ការរួ.មភេ.ទចំនួន២ទីតាំងផ្សេងគ្នា ត្រូវបាន កម្លាំងការិយាល័យប្រឆាំងការជួញដូរមស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបដោយបានឃាត់ថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានអនីតិជន២នាក់ ព្រមទាំងស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ។

    យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលជាថៅកែហាងមានឈ្មោះ ប៉ក ឧត្តម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ទីតាំងហាងម៉ាស្សាទាំង២ទីតាំង រួមមាន៖ ទី១នៅចំណុចហាងយីហោ «កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង ,ទី២ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    បើតាមសមត្ថកិច្ច បុរសថៅកែជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ហាងម៉ាស្សាយីហោ «កុលាបក្រហម» មាននារីម៉ាស្សា និងរួមភេទចំនួន២នាក់ និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៦នាក់ អនីតិជន២នាក់ និងមានបន្ទប់សម្រាប់រួមភេទចំនួន៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។

    ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់យប់អាធ្រាត្រទើបបិទទ្វារ រីឯនារីដែលជាអនីតិជន២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៨យប់ រហូតដល់ម៉ោង ១០យប់ ។

    ក្រោយប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាង ម៉ាស្សា ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៨នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង