កូនឈើចំនួន១០០០ដើម ត្រូវបានដាំនៅភ្នំថ្លុកត្របែក ស្ថិតនៅភូមិខ្វិត និងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដានេះ ដើម្បីអបអរសារទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា ។

កូនឈើចំនួន១០០០ដើមដែលបានដាំនេះ រួមមានប្រភេទកូនឈើក្រញូងចំនួន៥០០ដើម និងកូនឈើគគីរ ចំនួន៥០០ដើម ។ ដោយឡែកសកម្មភាពដាំដើមឈើ អបអរសារទរពិធីបុណ្យរុក្ខទិវា០៩ កក្កដានេះ បានប្រព្រឹត្តទៅដោយចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង៕



