កំពង់ឆ្នាំង ៖ អភិបាលរងខេត្ត និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បាន ដឹកនាំសមាជិកសមាជិកា ស .ស .យ .ក ស្រុក ប្រមាណ៣០នាក់ ចុះផ្សព្វផ្សាយនូវ វិធានការការពារជំងឺឆ្លងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ក្នុងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង។
ក្នុងពេលនោះក្រុមការងារ បានចុះចែកខិតប័ណ្ណ បិទសារអប់រំ និង ណែនាំអំពីវិធានការការចម្លងជំងឺកូវីដ១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និង ការធ្វើដំណើរ តាមការណែនាំ របស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ និង ដោយបានចាក់សារសម្លេងតាមឧគ្ឃោសនសព្ទ នៅតាមទីប្រជុំជន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និង ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។
មានប្រសាសន៍នៅក្នុងឱកសាសនោះ លោកស៊ុន សុវណ្ណារិទ្ធបានអោយដឹងថា មេរោគ COVID-19 គឺជាមេរោគដ៏កាចសាហាវមួយ ដែលឆ្លងតាមរយៈដំណក់ទឹក ដែលចេញដោយការក្អកឬកណ្តាស់ពីក្នុងមាត់ ហើយបង្កអោយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន នឹងអាចបង្ករអោយស្លាប់បានប្រសិនបើមិនទៅព្យាបាលបានទាន់ពេលវេលានោះទេ ។ ប៉ុន្តែមេរោគនេះយើងអាចទប់ស្កាត់ និង ការពារបានតាមរយៈការធ្វើអនាម័យជាប្រចាំ គឺការលាងសម្អាតដៃនិងសាប៊ូ ឬ អាល់កុល និង ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ឬក្រម៉ា ។
ក្នុងឱកាសនោះដែរ លោកស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងក្រុមការងារបាន ចែកអំណោយ ដល់គ្រួសារងាយរងគ្រោះ ជួបការលំបាកចំនួន០២គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូ ក្រាម, មី១កេស , ទឹកដោះគោឆៅ ១ យួរ , ត្រីខ១យួរ , ទឹកសុទ្ធ១យួរ និងថវិកាចំនួន១០០,០០០ រៀល ៕
















