មនុស្ស២នាក់បានស្លាប់ភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តធុនធំ (ដឹកទំនិញ) ម៉ាក(Kai) បុកជាមួយអ្នកបើកម៉ូតូឌុបគ្នា២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ5 ចន្លោះបង្គោល គីឡូម៉ែត្រលេខ(88-87) ត្រង់ចំណុចមុខធនាគារ (ABA) ស្ថិតក្នុងភូមិទួល ក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី ។

តាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា រថយន្តធុនធំ (ដឹកទំនិញ) ម៉ាក(Kai) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C.2795 បើកបរពីទិសខាងត្បូងទៅទិសខាងជើង។ ចំណែកឯម៉ូតូ ម៉ាកហុងដា (គុបជ្រុង) ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ 1Z ភ្នំពេញ 0029 បើកបរ ដោយឈ្មោះលឹម ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មានឌុបអ្នកជិះពីក្រោយ ០១នាក់ ឈ្មោះអ៊ុក សារីម ភេទស្រី អាយុ៣៧ឆ្នាំ ។ អ្នកបើកបរនិងអ្នកជិះម៉ូតូទាំង ០២នាក់ មានទីលំនៅ ភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ បានស្លាប់ ។

ក្រោយកើតហេតុ រថយន្តបានក្រឡាប់ ចំណែកឯអ្នកបើកបរ រថយន្តបានរត់គេចខ្លួន ។ រីឯសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានយកទៅតម្កល់ទុកនៅ វត្តខ្សាម ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

