កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ដឹកនាំដោយលោក វរសេនីយ៍ត្រី ឌិន សំបុន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះធ្វើការឃាត់រថយន្ត ០១គ្រឿង និងកូនឈើប្រភេទបង្គោលរបងចំរុះចំនួន ១៣០ដើម។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលវេលាម៉ោង ៥និង ៣០ នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុស ដើម្បីបន្តនីតិវិធី ៕


