លោក ហឹង ចូច គោរព​ជូនពរ​ឯកឧត្តម ឈួរ ច័ន្ទឌឿន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០

  • ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រោស​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ចំពោះ​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

    ​ក្នុង​សារ​ជូនពរ លោក ហឹង ចូច បាន​លើកឡើងថា ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ សូម​ឯកឧត្តមអភិបាលខេត្ត ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ និង​សម្រេច​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​ប្រជាជន នៅទូទាំងខេត្តកំពង់ឆ្នាំង។

    សូមឯកឧត្តម និងលោកជំទាវ ព្រមទាំង​បុត្រា បុត្រី និងចៅៗ ជាទី​ស្រឡាញ់​ជួបតែ​សុភមង្គល វិបុល​សុខ ព្រមទាំង​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង