ផ្អាក​ការ​ធ្វើចរាចរ​បណ្តោះ​អាសន្ន​ ចំពោះ​​រថយន្ត​ដឹក​ទំនិញ រថយន្តធុន​ធំ និង​រថយន្តដឹក​ដី ចាប់​​ពីផ្លូវជាតិ​​​លេខ៦ រហូតដល់​ស្ពាន​ព្រែក​ព្នៅ នៅព្រឹក​​ថ្ងៃទី០១ ខែ​កុម្ភៈ​ ​

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញ រថយន្តធុនធំនិងរថយន្តដឹកដីគ្រប់ប្រភេទ ធ្វើចរាចរ​​ឆ្លងកាត់​​លើកំណាត់​​មហាវិថី​​ឈ្នះឈ្នះ មួយព្រឹក ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។


    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីវិមានឈ្នះ-ឈ្នះ នេះធ្វើឡើងដើម្បី​​ឲ្យ​​​កម្ម​​​ពិធី​បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឲ្យដំណើរការជា​ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹក​​ស្អាត​ចំការមន ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តា​ប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវ​ការកកស្ទះចរាចរ។

    រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសូមឲ្យប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តខាងលើ បញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាង​​លើ ​តាម​​​កាល​​បរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។


    គួរបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលនោះទេ ពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធ​ដាក់​​ឲ្យ​​ដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នឹងប្រារព្ធ​ឡើង​​នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង