កំពង់ឆ្នាំង ៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ (វិធានការត្រួតពិនិត្យរដ្ឋបាល) ពីបទប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន១- ឈ្មោះភឿន សិរីវិសាល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះម៉ាន់ សុគុន្ធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ៣- ឈ្មោះ
ជា វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លុង ឃុំរកាត ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងតាមនីតិវិធី ៕