ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភំ្នពេញបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងអាហារបម្រុងចាំបាច់មួយចំនួន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសារដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទាំងអស់នោះ រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ៕