អគ្គ​នាយក​ស៊ី​ម៉ាក់​ ៖ការ​ផ្លាស់​ប្តូរ​ភារ​កិច្ច​មន្ត្រី ​គឺជា​ដំណើរ​ការ​កំណែ​ទម្រង់​ ស្រប​តាម​តម្រូវ​ការ​ចាំ​បាច់​របស់​អង្គ​​ភាព​ និង​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​ងារ

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរភារកិច្ចមន្ត្រី គឺជាដំណើរការកំណែទម្រង់ស្របតាមតម្រូវការចាំបាច់របស់អង្គភាព និងប្រសិទ្ធភាពការងារ សំដៅសម្រេចផែនការ សមាហរណកម្ម ឆ្នាំ​២០២៥ របស់អង្គភាពក៏ដីចជាផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងផ្ទេរមុខតំណែង នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងនាយកមណ្ឌលសិនខ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។

    ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចដឹកនាំកន្លងមករបស់នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនាយកមណ្ឌលសុនខ ដោយសម្រេចបានសមិទ្ធផលតាមផែនការដែលថ្នាក់ដឹកនាំអង្គភាពបានប្រគល់ភារកិច្ចជូន។

    ជាមួយគ្នានេះដែរ ឯកឧត្តម ប្រតិភូបានផ្តាំផ្ញើដល់មន្រ្តីដែលត្រូវបានតែងតាំងទទួលភារកិច្ចថ្មី ត្រូវបន្តខិតខំធ្វើការងារ ដោយពង្រឹងសាមគ្គីភាពឯក​ភាព​​ផ្ទៃក្នុង ពង្រឹងភាពម្ចាស់ការ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ ស្របតាមការវិវត្តន៍រីកចម្រើនក្នុងយុគ្គសម័យបច្ចុប្បន្ន។

    សូមបញ្ជាក់ថា លោកឧត្តម សេនីយ៍ទោ ឈិន ប៊ុនរ៉ាន មុខងារបច្ចុប្បន្នជាប្រធាននាយកដ្ឋានផែនការ និងប្រតិបត្តិការ នៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ជំនួសលោកឧត្តមសេនីយ៍ត្រី ធៀម សុភាព ដែលត្រូវទៅបំពេញភារកិច្ចថ្មីជា នាយកមណ្ឌល សុនខ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង