រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​អ្នក​ឆ្លង​ជំ​ងឺ​កូ​វីដ​.១៩​ចំ​នួន​៨​នាក់​ បន្ថែម​ទៀត​ នៅ​ថ្ងៃ​​ទី​២៨​ មិ​ថុ​នា​នេះ​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៨នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកបរិបូណ៌ នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ និងនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៥៣០ នាក់ ។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៥៥នាក់ ស្លាប់ចំនួន៩នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៦៦នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង