រថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់​ធ្លាក់​ប្រឡាយ​បណ្តាល​ឲ្យរបួស​មនុស្ស២នាក់​ នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ក្នុង​ស្រុក​រលា​ប្អៀរ ​

កំពង់ឆ្នាំង៖ រថយន្តធន់ធំមួយគ្រឿង បានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ និង បណ្តាលឲ្យរងរបូសមនុស្ស២នាក់ ដោយ
សារតែគេចរថយន្តមួយគ្រឿងក្នុងទិសដៅផ្ទុយគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទ័ពត្បែង​ ឃុំពង្រ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តដែល​ក្រឡាប់ធ្លាក់ប្រឡាយ​នេះ ម៉ាកហ៊ីយ៉ាន់​ដាយ ពាក់ស្លាកលេខ​ភ្នំពេញ​3F-0614 ។ នៅក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យរង​របួស​មនុស្ស​២នាក់​ស្រាល ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង