មនុស្ស២នាក់​បាន​​ស្លាប់ និង៥​នាក់​​រងរបួស​ធ្ង​​ន់​ស្រាល ក្នុង​ឧបទ្ទវហេតុ​​ក្រឡាប់​​រថយន្ត​នៅ​សៀម​រាប​

សៀមរាប៖ មនុស្ស២នាក់បាន​ស្លាប់ និង៥​នាក់​រងរបួសធ្ង​​ន់​ស្រាល ​ក្នុងឧបទ្ទវហេតុក្រឡាប់​រថយន្ត នៅចំណុច​ភូមិវត្ត ឃុំ​ស្រែ​ណូយ ស្រុកវ៉ារិន លើផ្លូវពី​ឃុំស្រែណូយ ទៅឃុំ​កន្ទួត ស្រុកស្វាយ​លើ ខេត្ត​សៀម​រាប កាលពីវេលាម៉ោង១៦នឹង៤៤នាទី នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០​២០។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវ​គោក​ខេត្ត​សៀមរាប បានឲ្យដឹងថា រថយន្តម៉ាកCamryបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-1917 អ្នកបើកបរឈ្មោះ ឡុង ភា (ស្លាប់) ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិវត្ត ឃុំ​ស្រែ​ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ទិសដៅ​ពីកើតទៅលិច​មានដឹកមនុស្សចំនួន៦នាក់៖ ១-ឈ្មោះ ឡុង សុភាក់ ភេទប្រុស អាយុ​១៩​ឆ្នាំ (ស្លាប់) ២-ឈ្មោះ ជា កុសល់ ភេទប្រុស អាយុ១១ឆ្នាំ (របួសធ្ងន់) ៣-ឈ្មោះ ជា បរមី ភេទប្រុស អាយុ១១ឆ្នាំ (របួស​ស្រាល​) ៤-ឈ្មោះ ពា ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ (របួសធ្ងន់) ៥-ឈ្មោះ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ (របួសស្រាល) ៦-ឈ្មោះ ចាន់ វីឡា ភេទប្រុស អាយុ១ឆ្នាំ (របួសស្រាល)។ អ្នកទាំង៦នាក់ នៅ​ភូមិវត្ត ​ឃុំស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្តសៀមរាប ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង