សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA) ប្រគល់​ម៉ាស​ចំនួន​១​០​ម៉ឺនសន្លឹក ជូន​បញ្ជាការ​ដ្ឋានកងទ័​ព​ជើង​គោក​

  • ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ថ្នាក់​ដឹក​នាំ​សមា​គមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោកហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទ មុន្នី ប្រធាន​ក្រុមប្រឹក្សា​ភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចាត់ឲ្យក្រុមការងារប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ពដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩

    ឧត្តមសេនីយ៍ទោ កៅវណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង​គោកបាន​ថ្លែងអំណរ​គុណ​ចំពោះ​ថ្នាក់​ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានឧបត្ថម្ភម៉ាសចំនួន១០ម៉ឺនម៉ាសជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

    ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ កៅវណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បាន​ធ្វើ​ពិធី​ប្រគល់​ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

    ជាមួយគ្នានេះដែរដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យសម្ដេចតេជោ​ប្រឆាំងជំងឺ​កូវីដ​១៩បានចុះធ្វើយុទ្ធនាការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បឹងឈូកសហគមន៍បឹងឈូក និងប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះនៅក្នុងទឹកដីខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ។

    គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យកងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការធ្វើចត្តាឡីស័ក និង​ចូល​រួមអនុវត្តនូវវិធានការវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានមាត់ចត់និងត្រឹមត្រូវ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង