កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និង ក្រុមគ្រូពេទ្យ បានចុះទៅនាំខ្លួនមនុស្សប្រុសស្រីចំនួន ៦ នាក់ យកមកធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ. ១៩ ។

មនុស្សប្រុស ស្រីទាំង៦នាក់នេះ បានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ដោយបានលួចរត់ចេញពីភ្នំពេញ ចូលមកស្រុកកំណើត នៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ៕










