មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ដោយសារឆក់ចរន្តអគ្គិសនីពេលលើកដែកបំពង់ទីបប្រវែង ៩ម៉ែត្រ ទល់ខ្សែភ្លើងទៅប៉ះជាមួយខ្សែកាបបញ្ជូនចរន្តអគ្គិសនី។ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង២និង៣៥នាទីរសៀល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់នោះ ឈ្មោះ សុខ ជា ប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ដោយឡែក អ្នករងរបួស ០២នាក់ ផ្សេងទៀត រួមមានទី១- ឈ្មោះកុយ គា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ (រងរបួសធ្ងន់) និងទី២ ឈ្មោះហួ សុខណា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ (របួសស្រាល)៕












