កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចធ្វើផ្លូវបេតុង ១ខ្សែ ប្រវែង៣០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅក្នុងភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង ក្រោយពី ឯកឧត្តម បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ។

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារសាងសង់ បានចាប់ផ្តើមចាត់បេតុងផ្លូវថ្មី ប្រវែង ៣០០ ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ភ្ជាប់ពីផ្លូវមូលនិធិឃុំ ប្រវែង២១០ ម៉ែត្រ ដែលមានប្រវែងសរុប ៥១០ម៉ែត្រ ។

ប្រជាពលរដ្ឋនៅក្នុងភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង បានថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។ហើយផ្លូវបេតុង១ខ្សែនេះ ក្រោយពីស្ថាបនារួចនឹងជួយសម្រួលការលំបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវវស្សា ៕ អត្ថបទ ៖ហឹង ចូច











