ទណ្ឌិត​ចំនួន​៥១​នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ខេត្ត​កំពង់​ឆ្នាំង​ ត្រូវ​បាន​ជ្រើស​រើស​យក​មក​វាយ​តម្លៃ​ដើម្បីធ្វើសំណើរ​សុំបន្ធូ​របន្ថយ​​ទោស​ និង​លើក​លែង​ទោស​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការប្រជុំវាយតម្លៃទណ្ឌិតចំនួន៥១នាក់ ដែលបានកែប្រែខ្លួនបានល្អ នៅក្នុងពន្ធនាគារ ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងពិធីបុណ្យជាតិខាងមុខ ។

    កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស្រ៊ន សំឬទ្ធីអភិបាលរងខេត្ត និងមានការចូលរួមពីមន្ត្រីសា
    លាដំបូង និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ ។

    លោក ស្រ៊ន សំឬទ្ធី អភិបាលខេត្តកំពង់ឆ្នាំង បានស្នើឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ធ្វើការត្រួតពិត្យ ពិភាក្សា និងវាយតម្លៃឲ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ មុននឹងសម្រេចធ្វើសំណើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសឲ្យទណ្ឌិត គឺធ្វើយ៉ាងណាឲ្យស្របទៅនឹងច្បាប់ និងគោលការណ៍ណែ
    នាំនានា ។

    សូមបញ្ជាក់ថា ការលើកលែងទោស និងបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត នៅព្រះរាជាណាចក្រកម្ពុជា មានចំនួន៥ដងក្នុង១ឆ្នាំគឺទិវាជ័យជំនៈ​លើរបបប្រលូយពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង