រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រារព្ធ​ខួប​លើក​ទី​ ៧០​ នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​​ជាតិ​៩​ វិច្ឆិកា ​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០( ៩វិច្ឆិកា ១៩៥៣,៩វិច្ឆិកា២០២៣ ) ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង ។

     

    ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០២៣នេះប្រារព្វធ្វើក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

     

    ថ្លែងទៅកាន់សមាជិក សមាជិការ ក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថាសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទាឯករាជ្យជាតិឲប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

     

    វីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង