កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបង្ហាញពីឈ្មោះទីតាំង ចំនួន៤២កន្លែង ដែលមានជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងវត្ត ដែលបានរៀបចំសម្រាប់យុទ្ធនាការចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត។
ទន្ទឹមគ្នានេះ អាជ្ញាធរខេត្ត បានណែនាំដល់ ឪពុកម្តាយ អាណាព្យាបាល ដែលនាំកូនមកវ៉ាក់សាំង ត្រូវភ្ជាប់មកជាមួយ សំបុត្រកំណើត ឬសៀវភៅគ្រួសារ លិខិតស្នាក់នៅ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ហើយមកចាក់ វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅនៅរៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង ៥រសៀល។
គួរបញ្ជាប់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា បានសម្រេចដាក់ចេញយុទ្ធនា ការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុ៦ ឆ្នាំ ដល់ក្រោម១២ឆ្នាំ ។
ការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុ៦ ឆ្នាំ ដល់ក្រោម១២ឆ្នាំនេះ គឺដើម្បីឈានទៅបើកសាលារៀនថ្នាក់ បឋម សិក្សា បន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ៕












