ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ប្រមូល​ផល​ស្រូវ​ប្រាំង​បាន​លើ​ផ្ទៃ​ដី​ ២១​ ៩៥៥​ហិក​តា​ហើយ​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានលើផ្ទៃដីចំនួន២១ ៩៥៥ហិកតាហើយ ។ នៅក្នុងខណៈពេលដែលប្រជាកសិករកំពុងប្រមូលផលស្រូវប្រាំង គេសង្កេតឃើញតម្លៃស្រូវ មិនទាន់មានការធ្លាក់ចុះនោះទេ ។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ តម្លៃស្រូវប្រហាក់ប្រហែលគ្នា ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តម្លៃស្រូវនៅក្នុងសប្តាហ៍នេះ ស្រូវក្រអូបស្ងួតតម្លៃ  ១ ៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះស្មើនឹងឆ្នាំ២០២២ដែរ ។ ស្រូបចម្រុះស្ងួតតម្លៃ១ ១០០រៀល ក្នុងមួយគីឡូក្រាម ។ ស្រូវOM សើម តម្លៃ៨៧០រៀល ក្នុង​១គីឡូក្រាម តម្លៃនេះខ្ពស់ជាងឆ្នាំមុន១០រៀល ក្នុង១គីឡូក្រាម ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានចំនួន២១ ៩៥៥ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៤ ៦៩៣ គីឡូក្រាម ក្នុងមួយហិកតា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង