ខេ​ត្ត​កំ​ពង់​ឆ្នាំង​​ គ្រោង​នឹង​បើក​ដំ​ណើរ​ការ​សា​លា​រៀន​ឡើង​វិញ​នៅ​សប្តាហ៍​ទី​២​ នៃ​ខែ​កញ្ញា​នេះ​

  • កំពង់ឆ្នាំង ៖ សាលារៀននៅទូទាំងខេត្តកំពង់ឆ្នាំង គ្រប់កំរិតសិក្សា ដែលស្ថិតនៅតំបន់មានហានីភ័យទាប គ្រោងនឹងបើកដំណើរការឡើងវិញ នៅសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។

    លោក ស៊ឹម ប្រឹម បានបញ្ជក់ឱ្យដឹងថា នៅពេលនេះ ក្រុមការងាររបស់មន្ទីរអប់រំយុវជននិងកីឡា ខេត្ត បានសហការជាមួយអាជ្ញាធរ ក្រុង ស្រុកទូទាំងខេត្ត កំពុងចុះធ្វើការសិក្សាវាយតម្លៃ ទីតាំងសាលារៀន ដែលមានហានីភ័យទាប ដើម្បីត្រៀមបើកដាក់ឱ្យដំណើរការឡើងវិញ ឱ្យបានឆាប់ ។ ហើយប្រសិនបើពុំមានអ្វីប្រែប្រួលនោះទេ សាលារៀននៅខេត្តកំពង់ឆ្នាំង អាចនឹងចាប់ផ្តើមដំណើរនៅពាក់កណ្តាលខែកញ្ញានេះហើយ ។ ចំពោះថ្នាក់សិក្សា ថ្នាក់បឋមភូមិ និង ទុតិយភូមិ គឺជាគោលដៅអទិភាព ដែលនឹងត្រៀមបើកឱ្យដំណើរមុនគេ ។

     

    លោកប្រធានមន្ទីរអប់រំយុវជយុជននិងកីឡាខេត្ត បានសំណូមពរ ដល់អាណាព្យាបាលសិស្ស ត្រូវសហការឱ្យបានជាប់ជាមួយថ្នាក់ដឹកនាំសាលារ គ្រូបន្ទុក ក្នុងការត្រៀមលក្ខណៈ បញ្ជូនកូនមកសាលារៀន ដោយអនុវត្តជាប្រចាំ នូវវិធានការ៣កុំ និង៣ការពារ ។ ហើយក៏ត្រូវតែសហការក្នុងការផ្តល់ព័ត៌មាននៅពេលដែលមានការសង្ស័យថា នៅតំបន់ដែលសិស្សានុសិស្សរស់នៅ មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ និង ត្រូវអនុវត្តជាប់ជាប្រចាំគឺហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីឱ្យសហគមន៍គ្មានការ រីករាលដាលនៃចំងឺកូវីដ១៩ ។

    គួរបញ្ជាក់ថា សាលារៀន នៅទូទាំងប្រទេសបានផ្អាកដំណើរការសិក្សាគ្រប់កំរិតសិក្សា ក្រោយពីមានការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង