សាកសពឆេះខ្លោចដែលប្រទះឃើញនៅខណ្ឌកំបូល ម្សិលមិញ ជាករណីដុត​សម្លាប់​ខ្លួនឯង

  • សពបុរសម្នាក់ត្រូវ​បានគេប្រទះឃើញឆេះ​នៅចំណុច​ព្រៃស្មៅ ដីម៉ុងខ្មោច ក្រោយ​វត្តតាភេម ​ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ​រាជធានី​ភ្នំពេញ​​ បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២០ ម្សិលមិញ  ជាករណីដុត​សម្លាប់​ខ្លួនឯង។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​អគ្គស្នងដ្ឋាន​នគរបាល​​ជាតិ។​

    គេហ​ទំព័រ​អគ្គស្នងដ្ឋាន​នគរបាល​​ជាតិ បានអោយដឹងថា ​សាកសព ឈ្មោះ​ ពៅ​.​សុខ​ខឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ក្នុង​ ភូមិ​សាមគ្គី​ទី​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោ​ធ៏​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

    គេហ​ទំព័រ​អគ្គស្នងដ្ឋាន​នគរបាល​​ជាតិ អោយដឹងទៀតថា ឈ្មោះ​ ពៅ​ និមល​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ដែល​ត្រូវជា​ប្អូនបង្កើត​សព​បានអោយ​ដឹង​ថា​:​ កន្លង​មក​បង​របស់​ខ្លួន​មាន​ជំងឺ​សរសៃ​ប្រាសាទ​ ធ្លាប់​បំរុង​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ច្រើន​ដង​មក​ហើយ​ តែ​ត្រូវ​ម្តាយ​ជួយ​ទាន់​ លុះ​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​០០​នាទី​គាត់​បាន​បាត់​ចេញពីផ្ទះ​ ពុំ​ដឹង​ទៅ​ណា​ ហើយ​ក្រុម​គ្រួសា​ដើរ​រក​ តែ​រក​មិនឃើញ​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១​និង​៣០​នាទី​ ក៏​បាន​ទទួល​ព​ត៏​មាន​ថា​: មាន​មនុស្ស​ដុត​ស្លាប់​នៅ​ម៉ុង​កប់ខ្មោច​ ពេល​ទៅ​ដល់​ទើប​ដឹង​ថា​:​ អ្នក​ស្លាប់​ពិតជា​បងប្រុស​របស់​ខ្លួន​ពិតប្រាកដ​មែន​ ។​

    ​ក្រោយ​ពី​នគរបាល​បាន​ធ្វើ​កោសល្យវិច័យ​រួច​ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួ​សាយ​កមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង