ហេតុការណ៍បាក់រលំអគារនៅក្រុងកែប៖ រកឃើញជនរងគ្រោះ២៥នាក់ហើយ ដោយ៧នាក់បានស្លាប់

  • មកដល់ម៉ោងប្រមាណ៥ព្រឹក នាថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះនាក់២៥នាក់ហើយ ដោយ ក្នុងនោះ ៧នាក់បានបាត់បង់ជីវិត ដោយសារការបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុក របស់សម្តេច នាយករដ្ឋមន្រ្តី។

    គួរបញ្ជាក់ថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការនិងកម្មករសំណង់ ដែលកប់ជាប់នៅ ក្នុងនេះបាក់រលំ។

    អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិ ការរុករក ជន រង គ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង