កុមារៗ និងមនុស្សចាស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយបានផ្ដល់ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគដល់កុមារៗ និងមនុស្សចាស់នៅក្នុងអង្គការនេះ។

នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បាននាំយកអំណោយមីចំនួន៥០០កេសដែលជាអំណោយផ្ទាល់ខ្លួន និងអង្ករចំនួន ៥តោនដែលជាអំណោយអង្គការឆឺជី ប្រគល់ជូនដល់អង្គការនេះ។
លោក Scott Neeson នាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខ ការសិក្សា និងការរស់នៅរបស់ក្មួយៗកុមារ និងមនុស្សចាស់នៅក្នុងអង្គការCCFនេះ នាពេលកន្លងមក តាមរយៈការផ្ដល់សម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕













