កំពង់ឆ្នាំង ៖ ក្រោមបញ្ជានិងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ស្នងការ និង មានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានសហការជាមួយអធិការនគរបាលស្រុកបរិបូណ៌ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង សន្ធិធិអាវុធសម្រាប់វាយប្រហារផ្សេងៗ ( ដាវ២ដើម ) ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន១,ឈ្មោះជុំ ភារៈភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ២,ឈ្មោះជា សង្វាត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានរឧបករណ៍ជក់ថ្នាំញៀន ដាវ២ដើម ព្រមទាំងសម្ភារះវេចខ្ចប់មួយចំនួនទៀត ៕