អភិ​បាល​ខេត្ត​​កំពង់​ឆ្នាំង​ ចុះពិនិត្យ​​​​ការ​​បង្ក​​បង្កើន​ផល​​ស្រូវ​ ក្នុង​ឃុំ​គោក​​បន្ទាយ ស្រុក​​រលា​​ប្អៀរ​

  • កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០​២០នេះ ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង រួមដំណើរដោយលោក ងិន ហ៊ុន ប្រ​ធា​ន​​មន្ទីរក​សិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត លោក ​ហឹង ចូច អនុ​ប្រធាន​មន្ទីរ​ព័ត៌​មាន និងមន្រ្តីមួយ​ចំនួន​​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ធ្វើ​ស្រូវ​បង្កើនរដូវ​នៅ​ក្នុងឃុំគោក​បន្ទាយ ស្រុករ​លា​ប្អៀរ​ ។

    នៅក្នុងពេលជួបជាមួយកសិករនោះ ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង ​បាន​លើក​ទឹក​ចិត្ត​និងជម្រុញ​ដល់​កសិករ​ត្រូវ​បង្កើន​ការ​ដាំ​ដុះ​​ឲ្យបាន​ច្រើន​​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ជីវភាព​ក្នុង​គ្រួសារ ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង