វ៉ាក់​សាំង​កូវីដ-​១៩ នឹ​ង​មក​ដល់​កម្ពុជា​នៅថ្ងៃ​​ទី​៧ ខែកុម្ភៈ ​ខាង​មុខ​នេះ

  • ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​​ដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ។
    ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោបានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មុនចូលឆ្នាំចិននៅមន្ទីរពេទ្យកាល់ម៉ែត ក្រៅពីនោះ នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀតក៏នឹង​ចាក់វ៉ាក់​សាំង​នេះ​ផងដែរ។
    ប្រភព៖ ទទក

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង