កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើ សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ នៅតាមស្ថាប័ននិង អង្គភាពនានា នៅក្នុងខេត្តឲ្យកាន់តែប្រសើរជាងមុន ។
សិក្ខាសាលានេះ បានប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិនិងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តមហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។
សិក្ខាសាលានេះប្រារព្វធ្វើនេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារមួយក្នុងក្រុងកំពង់ឆ្នាំង ៕