កំពង់ឆ្នាំង៖ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រគល់គ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC គឺគ្រាប់ ៦០mmចំនួន០១គ្រាប់ ស្ថិតនៅភូមិចារថ្មី ៕