អ្នក​ខេត្ត​កំ​​ពង់​ឆ្នាំង​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិកា​រ​ណ៍​​សហគមន៍​​២០​កុម្ភ:​ចំ​នួន​១០​នាក់​លទ្ធ​ផល​តេស្ត​ អវិជ្ជ​មាន​ទាំង​អស់​​

  • កំពង់ឆ្នាំង ៖ អ្នកខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភ: ចំនួន១០នាក់ លទ្ធផលតេស្តលើកទី១ អវិជ្ជមានទាំងអស់ ។ នេះបើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ប្រាប់ឲ្យដឹងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែកុម្ភ:នេះ។

    លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បានឲ្យដឹងថា អ្នកខេត្តកំពង់ឆ្នាំងចំនួន១០នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: បច្ចុប្បន្នកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់ខេត្ត ដែលមានទីតាំង ស្ថិតក្នុងស្រុកទឺកផុស ។  ហើយចំពោះលទ្ធផលតេស្តរកមេរោគកូវិដ.19 លើកទី១នេះ គឺអវិជ្ជមានទាំងអស់ ។

    សូមបញ្ជាក់ថា មន្ត្រីសុខាភិបាល និងមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន១០នាក់ ក្នុងនោះនៅស្រុកកំពង់លែងចំនួន៨នាក់ និង ស្រុកបរិបូណ៍ចំនួន២នាក់ ទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញ ហើយពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង