ថ្ងៃ​នេះ​ ! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​និង​​បង្ហាញ​អត្ត​សញ្ញាណអ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ចំ​នួន​​១៥​នា​ក់​ បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៥នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ជាអាជីវករ កម្មកររោងចក្រ ប៉ូលីស មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅមន្ទីរពេទ្យបង្អែកបរិបូរណ៍នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាចនិងនៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៤៥៧នាក់ ស្រីចំនួន៣៤៨នាក់,ព្យាបាលជាសះស្បើយចំនួន៣៤៥នាក់ , ស្រីចំនួន២៦២នាក់ , ស្លាប់ចំនួន៦នាក់ស្រី៤នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១០៦នាក់ ស្រីចំនួន៨២នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង