កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព សមាជិក សមាជិកា ស.ស.យ.ក. នៃមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រ និងលើកទឹកចិត្តឱ្យមន្ត្រីវ័យក្មេង នៃមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលជាសមាជិក សមាជិកា ស.ស.យ.ក. បន្តរក្សានូវស្មារតីស្ម័គ្រចិត្តឱ្យបានខ្ពស់ និងចូលរួមក្នុងការងារសង្គមឱ្យបានច្រើន ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានជម្រុញអោយសមាជិក សមាជិកា ស.ស.យ.ក. នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបង្កើនការយល់ដឹងពីកិច្ចការងារស័្មគ្រចិត្ត ពង្រឹងសមត្ថភាពរបស់ខ្លួន រៀបចំកសាងផែនការសកម្មភាពឱ្យបានជាក់លាក់ និងចូលរួមផ្សព្វផ្សាយសក្តានុពល ក៏ដូចជាវឌ្ឍភាពនានា ពិសេសវិស័យទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន៕