ទេព កញ្ញា មិនទាន់បើកចិត្តទទួលយកស្នេហ៍

តារាសម្តែងសិចស៊ីកញ្ញា ទេព កញ្ញា បានបង្ហាញ រូបសម្បត្តិរបស់នាងដែលគយគន់ទៅប្លែកណាស់ ។ ពេលមើល​ហើយ​ពិតជា​មិននឹក​ស្មានដល់ ដោយសារនាងស្រស់ស្អាតមុខដូចកូនកាត់ឥណ្ឌា ។ ចំពោះបុរសទាំងឡាយដែលបានឃើញ ពីភាព​ស្រស់​សោភា​របស់នាងតែងតែលាន់មាត់សរសើរនាងគ្រប់គ្នា ហើយរឹតតែចង់ប្រលោមស្នេហ៍ ។ហើយស្រីស្អាត ទេព កញ្ញា ល្បីថា​មាន​កន្លង់តាមចែចង់ជាច្រើនដោយខ្លះមានទាំងចង់ឱ្យនាបើកបេះដូងទទួលយកស្នេហ៍និងធានាថាធ្វើឱ្យនាងរស់នៅស្រណុក​សុខស្រួល ។

យ៉ាងណានាងសុំមិនទាន់បើកចិត្តទទួលយកស្នេហ៍នៅឡើយទេ ក្រៅពី​យក​អារម្មណ៍​គិតពី​ការងារ​ជាគោល​ជាពិសេស​សិល្បៈ​ឱ្យកាន់​តែលេចធ្លោជាងនេះ ។ ទេពកញ្ញា លើកឡើងថា គ្រាន់តែនាងផុសរូបប៉ុន្មានសន្លឹកនេះ ឃើញថា​មានការ​ចាប់អារម្មណ៍​ច្រើន ។ ទាំងនេះជាការធ្វើបែបណាប្លែកក្នុងសិល្បៈ ប៉ុណ្ណោះ ។

ទេព កញ្ញា លើកឡើងទៀត ថារូបទាំងនេះដែរបើឱ្យបង្ហាញសាច់លើសពីនេះក៏មិនអាចទៅរួចព្រោះយើងមិនមែន ជាតារា​សិច​ស៊ីអ្វីឡើយ ។ ចំពោះបញ្ហាបេះដូងនាងសុំមិនទាន់បើកចិត្តទទួលយកនោះទេទុកឱកាសធ្វើការងារហើយនៅខ្លួនមួយសិន ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង