ដើមឆ្នាំ២០២០ ខេង សម្ជស្ស រំពឹងផ្ទុះបទ«ក្រមុំFace Book»

  • យូរមកហើយដែលកញ្ញា ខេង សម្ជស្ស ទន្ទឹងបទថ្មីរបស់ខ្លួនបង្ហាញលើ បណ្តាញសង្គម ដោយនាងបានថតទុកយូរខែមកហើយ។ បើមិនមាន ការ ប្រែប្រួលនោះទេ បទចម្រៀងថ្មីមួយមានឈ្មោះថា«ក្រមុំហ្វេសបុក» និងផ្សាយចេញជាផ្លូវការ ដែលជាបទញាក់ អត្ថន័យសុីវិល័យទាន់ សម័យ។

    ខេង សម្ជស្ស នាងពិតជាមានឱកាសល្អតែម្តងព្រោះទីតាំងដែលនាងឈជើង ធ្វើការផលិតចម្រៀងសុទ្ឋតែជាអ្នកមានធនធានច្បាស់លាស់។ ជាពិសេសនាងបានអ្នកនិពន្ឋចម្រៀងដ៏មានស្នាដៃ ល្បីល្បាញក្នុងស្រទាប់មហាជន គឺលោកសួន ពិសិដ្ឋ ជាអ្នកតែងនិពន្ឋអោយនាងនូវ បទថ្មី ត្រៀមចេញខែមករានេះតែម្តង។ ដូចនេះហើយទើបគេរំពឹងថា សន្ទុៈការងារសិល្បៈរបស់កញ្ញាខេង សម្ជស្សពិតជាទទួលកើនជាងឆ្នាំទៅជាក់ជា មិន ខាន។
    កញ្ញា សម្ជស្ស បានអោយដឹងថា បទថ្មីនេះពិតជាមានអត្ថន័យល្អហើយជាចង្វាក់ញាក់រេរាំប្លែកតែម្តងដែលនាងរំពឹងថាមានការចាប់អារម្មណ៍ ។ បទ«ក្រមុំហ្វេសបុក» នាងសូមអរគុណដល់ ដែលរមែងបង្កើតបទថ្មីៗដល់សមាជិកតារាចម្រៀងក្នុងក្រុម មិនថាតែរូបនាងនោះទេ។ ដូចនេះសូម បងប្អូនទាំងអស់រង់ចាំទស្សនាអឹមវី បទចម្រៀងរបស់នាងឆាប់ខាងមុខនេះ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង