ទើបតែបរិច្ចាគថវិការ ៦០ ម៉ឺនដុល្លារមិនបានប៉ុន្មានផង ស្រាប់តែលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំក្រុមតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra ចុះទៅចែកអំណោយផ្ទាល់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រហូតផ្ទុះការសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។
ក្នុងឱកាសនោះក៏មានវត្តមាន កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា បានចុះទៅដោយផ្ទាល់ផងដែរ ដែលអំណោយក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង រួមមាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត ។

ជាមួយនិងសកម្មភាពទាំងនោះបានបង្ហាញឱ្យឃើញថា ជាទឹកចិត្តមួយដ៏ប្រពៃដែលបានជួយដល់សង្គមពិត ក្នុងគ្រាអាសន្នជួបនូគ្រោះទឹកជំនន់ ជាពិសេសបានចូលរួមចំណែកជួយសម្រួលដល់ ជីវភាពពលរដ្ឋជាមួយរដ្ឋាភិបាល កម្ពុជា ។ សិល្បករដែលមានវត្តមាននាពេលនោះទទួលបាននូវការសរសើរយ៉ាងខ្លាំងពីសំណាក់បងប្អូន ខ្មែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោម ឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេងណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២ គឺឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បានចូលចំនួន៥០ម៉ឺនដុល្លារ៕











