ក្រុម​បាល់​ទាត់​យុវជន​មក​ពី​ស្រុក​កំព​ង់​ត្រឡាច​ គ្រង​ជើង​ឯក​ក្រោយ​ពី​ឈ្នះ​ស្រុក​ទឹកផុស​ក្នុង​លទ្ធ​ផល​១​ទល់​នឹង​០​

កំពង់ឆ្នាំង ៖ក្រុមបាល់ទាត់យុវជន ដែលជាសិស្សវិទ្យាល័យមកពីស្រុកកំពង់ត្រឡាច បានប្រកួតឈ្នះ ស្រុកទឹកផុស ក្នុងលទ្ធផល១ទល់នឹង០ នៅវគ្គផ្តាច់ ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣,២០២៤ នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករ។

ការប្រកួតរវាងក្រុមទាំងពីរបានប្រឹងប្រែងដាក់សម្ពាធលើគ្នាទៅវិញទៅមករហូតក្រុមបាល់ទាត់យុវជនមកពីស្រុកកំពង់ត្រឡាចមានឱកាសទាត់បញ្ចូលទីខាងក្រុមបាល់ទាត់យុវជនមកពីស្រុកទឹកផុស បាន១គ្រាប់នៅវគ្គទីមួយ ការប្រកួតក៏បានបន្តដល់វគ្គទី២ ប៉ុន្តែក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានឡើយហើយបញ្ចប់ការប្រកួត ក្រុមបាល់ទាត់យុវជនស្រុកកំពង់ត្រឡាច បានឈ្នះស្រុកទឹកផុស ក្នុងលទ្ធផល១នទល់នឹង០ ។

គូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សានៅមធ្យមសិក្សា នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤នេះ បានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ដោយមានការចូលរួម ពីប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី សរុបចំនួន ១ ៨០០ នាក់ ។ ចំពោះវិញ្ញាសាបាល់ទាត់យុវជន ជ័យលាភីលេខ ១ បានទៅលើស្រុកកំពង់ត្រឡាច លេខ២ បានទៅក្រុមបាល់ទាត់យុវជ ស្រុកទឹកផុស និងជ័យលាភី លេខ៣ បានទៅក្រុងកំពង់ឆ្នាំង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង