សូម​ប្រុង​ប្រ​យ័ត្ន​ ! ថ្ងៃ​នេះ​ខេត្ត​កំ​ពង់​ឆ្នាំង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វិដ​ ១៩​ថ្មី ​ចំ​នួន​៤៩​នាក់​បន្ថែម​ទៀត​ ខណៈ​មាន​អ្នក​ជំ​ងឺ​៥​នាក់​បាន​ជា​ សះ​ស្បើយ​

  • កំពង់ឆ្នាំង ៖ ថ្ងៃនេះមានមនុស្សចំនួន៤៩នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវិដ១៩ថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ខណៈអ្នកជំងឺចំនួន៥នាក់បានជាសះស្បើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង៤៩នាក់ នេះជាអាជីវករ កម្មករកសិករ បុគ្គលិករោងចក្រ ជាងដែក ជាងកាត់ដេរជាងជួសជុលទូរស័ព្ទ សិស្ស គ្រូបង្រៀន មន្ត្រីរាជការ និង កម្មករអនាម័យ ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ៣១៤នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៧៩០នាក់ ស្លាប់ចំនួន ៩៦នាក់ និង កំពុងសម្រាកព្យាបាលចំនួន៤២៨នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង