កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់យុវជនស្រុកកំពង់ត្រឡាច បានយកឈ្នះក្រុមបាល់ទាត់យុវជន មកពីស្រុកសាមគ្គីមានជ័យ ក្នុងលទ្ធផល ៣ទល់១ បន្ទាប់ ក្រុម ទាំងពីរ បាន ប្រកួត គ្នា យកស្វិតស្វាញ កាលពីរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។

ក្រុមបាល់ទាត់យុវជនស្រុកកំពង់ត្រឡាច ត្រូវបន្តជួបជាមួយក្រុមបាល់ទាត់យុវជនស្រុកទឹកផុសដណ្តើមជើងឯក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ។ រីឯក្រុមបាល់ទាត់យុវជន ក្រុងកំពង់ឆ្នាំង ត្រូវជួបជាមួយស្រុកសាមគ្គីមានជ័យ នារសៀលថ្ងៃទី២០ ខែកុម្ភៈ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។

សូមបញ្ជាក់ថា ការប្រកួត កីឡាសិស្ស ប ឋមសិក្សា និង មធ្យម សិក្សា ឆ្នាំ ២០ ២១ -២០២២នេះ ចាប់ផ្តើមពី ថ្ងៃទី១៥ ខែកុម្ភៈនឹងត្រូវបញ្ចប់ នៅថ្ងៃទី ២១ ខែកុម្ភៈ។ ប្រកួត លើវិញ្ញា សា បាល់ ទាត់ បាល់ បោះ បាល់ទះ និងអត្តពល កម្ម ដោយ មាន កីឡាករ កីឡាការ នី ចូលរួម ប្រកួតសរុប ចំនួន ១ ៧៦០នាក់ ៕




