តារាហ្វេសបុក ល្បីឈ្មោះអ្នកនាង សៀវ មុី បានរំលេចកិច្ចការ មនុស្សធម៌មួយទៀតហើយ ដោយតាំងពីល្បីឈ្មោះមក ឃើញថា តារាដ៏ស្រស់ឡូយឆាយ ចិត្តបុណ្យនេះ មិនភ្លេចអ្នកកម្សត់ ជនចាស់ជរាឡើយ។ ជាក់ស្តែងកាលពីម្សិលមិញ អ្នកនាងនិងសាច់ញាតិ រួមគ្នាសាងអំពើល្អមួយគ្រាទៀត។
នៅលើបណ្តាញសង្គមរបស់អ្នកនាងសៀវ មុី បានសរសេរ រៀបរាប់ថា « ថ្ងៃ03/05/2020នាងសៀវមុីបានទៅចែកអំណោយនៅភូមិស្វាយសាក់ ឃុំពោធិទីស្រុកសុីកណ្តាលខេត្តព្រៃ ចំនួន90គ្រួសារតែលើសទៀត🙂ចឹងក្នុងមួយគ្រួសារ មានអង្គ ទឹកសុទ្ធកេះ ទឹកក្រូចមួយកេះ ទឹកត្រីមួយយួ ត្រីខ ប្រេងឆា សារុង ស៊ុបប្រាយលាងដៃ និងថវិការ 40000៛ ក្នុងមួយគ្រួសារ នាងខ្ញុំសៀវមុីពិជាសប្បាយខ្លាំងណាស់……សូមជូនបុណ្យដល់បងប្អូនទាំងគ្នាផង…….. ជាពិសេសអ្នកជួយទិញផលលិត ផល EiEi និងអ្នកគាំទ្រផលិតផលEiei ទាំងអស់គ្នាផងណាបងប្អូន ………(ព្រះនាងតូច)»អ្វីដែល កោតសរសើរនោះ ការចែក អំណោយ របស់សៀវ មុី បានធ្វើការសាងសង់រោង ដើម្បីអោយមានភាពត្រជាក់ងាយ ស្រួសចាស់ទុំមកអង្គុយទទួលយក អំណោយ។ នេះជាការគិតគូខ្ពស់ ពីសុខភាពលោកតាលោកយាយផងដែរ។











