បទ”ឡានសារ៉ែន” គឺជាស្នាដៃបើកឆាកដើមឆ្នាំ២០២០ នេះពីសំណាក់តារាចម្រៀងវ័យក្មេងកញ្ញា តន់ ចន្ទសីម៉ា ក្នុងផលិតកម្ម Galaxy Navtra។ដូចការគ្រោងទុកកាលពីចុងឆ្នាំ២០១៩កន្លងទៅតារាចម្រៀងវ័យក្មេងសំឡេងពីរោះរូបនេះបានសន្យាថាកញ្ញានឹងបទម្រៀងជាច្រើនបទដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនចាប់ពីឆ្នាំ២០២០នេះតទៅ។
បទ”ឡានសារ៉ែន” ជាស្នាដៃដំបូងប្រចាំឆ្នាំ២០២០ពីសំណាក់ តន់ ចន្ទសីម៉ា ហើយតារារូបនេះនឹងមានបទចម្រៀងជាច្រើនរូបសម្រាប់បម្រើ អារម្មណ៍ ទស្សនិកជន។
អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navtra និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះ លោក យឹម តាស្រង់ ប្រាប់ថា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០ នេះ ផលិតកម្ម បានសម្រិតសម្រាំង បញ្ចេញបទថ្មី ដែលជាការបកស្រាយ ដោយតារាចម្រៀងកំពុងពេញនិយម គឺកញ្ញា តន់ ចន្ទសីម៉ា និងជាការ និពន្ធទំនុកច្រៀងដោយលោក ឡេង ណាវ៉ាត្រា និងនិពន្ធបទភ្លេងដោយ Tempo Tris។
លោកបន្តថា សម្រាប់អត្ថន័យក្នុងបទចម្រៀង គឺចង់ផ្ដោតសំខាន់ទៅលើបុរសៗ ដែលចូលចិត្តញ៉ែស្រីហ្វ្រីៗ ដោយគិតថាមនុស្សស្រីជាមនុស្ស ងាយនឹងទទួលយកស្នេហាសម័យថ្មី ដោយគ្រាន់តែប្រើប្រាស់សម្ភារនិយម និងលុយជាធ្នាក់។
ចង់ដឹងថា បទចម្រៀង «ឡានសារ៉ែន» បានបង្កប់អត្ថន័យអ្វីបន្ថែម និងពីរោះកម្រិតណានោះ សូមសណ្ដាប់ទាំងអស់គ្នា៖