តារាកំប្លែងជើងចាស់នាយស្មាញបាត់បង់ជីវិត រីឯប្រពន្ធរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

តារាកំប្លែងជើងចាស់នាយស្មាញបានស្លាប់ រីឯប្រពន្ធរងរបួស ដោយសាររថយន្តធុនធំយីឌុបបើកមិនគោរពភ្លើងស្តុប បណ្ដាល ឲ្យបុកនិងកិនពីក្រោយ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេឃើញរថយន្តយីឌុបធុនធំបើកបរ មិនគោរពភ្លើងស្តុប បណ្ដាលឲ្យកៀកម៉ូតូរបស់នាយស្មាញតារាកំប្លែង ដែលមានប្រពន្ធគាត់ជាអ្នកឌុប បណ្ដាលឲ្យនាយស្មាញ ដែលអង្គុយពី ក្រោយបាត់បង់ជីវិតនិងប្រពន្ធរបួសស្រាល។

ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋនៅម្តុំនោះចាប់បានប្រគល់ទៅឲ្យសមត្ថកិច្ច ។ ចំពោះឡាននិងម៉ូតូត្រូវបានឃាត់ទុកក្រោយពីវាស់វែងធ្វើកំណត់ហេតុតាមផ្លូវច្បាប់រួចមក៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង