Love Riya ធ្វើអោយគេលានមាត់សរសើរ បន្ទាប់ពីបង្ហាញសកម្មភាពមនុស្សធម៌

  • ក្នុងចំណោមតារាហ្វេសប៊ុក ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង គេកត់សម្គាល់ថា អ្នកនាង Love Riya ដែលពេលនេះ បានវិវត្តន៍​ខ្លួន​ក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើន​ត្រូវ​បាន​គេចាបអារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ប៉ុន្តែបើក្រឡេកមើលនៅក្នុងអាក់ខោនអ្នកគាំទ្រ​របស់អ្នកនាង​វិញ​គឺថា បង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់តែឃើញហើយគឺមិនសរសើរមិនបាន។

    នៅក្នុងហ្វេសប៊ុកដែលថេកអោយអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយ ធ្វើអោយម្នាក់ៗលាន់មាត់​សរសើរ​តែម្ដង ដោយសារតែសកម្មភាពនោះគឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិន​ឃើញ​អ្នកនាងផ្សាយបង្អួត ដូចតារាហ្វេសប៊ុកមួយចំនួន។ រាល់ពេលLive ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាង​កម្រ​និយាយពីគុណសម្បត្តិរបស់ខ្លួនថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និង រឿងរ៉ាវឯកជនច្រើនជាង។

    អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង ចូលចិត្តជួយមនុស្សខ្សត់​ខ្សោយ​តាំង​ពីអ្នកនាងមិនទាន់រៀបការ និង លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់អោយគេថាអ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវ​បង្ហោះ​ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍គឺអ្នកនាងមានតែស្នើកុំអោយផ្សព្វផ្សាយ។ អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នក​ណា​​មិនដឹងក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងនោះដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នក​គាំទ្រ​​ចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើអោយម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើធ្វើទានចេញចិត្ត ដែលជា​រឿង​កម្រមួយនៅក្នុងសង្គម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង