មួយប្រាវចុងក្រោយនេះ តារាចម្រៀង នឿន នាគសុីណាត្រា ហាក់ប្រែប្រួលការងារច្រើនពិសេស ក្រោយពេលមកពីប្រទេសចិន។ លោកបានបង្ហាញមុខគូស្នេហ៏ ដោយនារីដ៏ស្រស់សោភា រូបនោះក៏ជាតារាសិល្បៈម្នាក់ មានទេពកោសល្យនិងសម្តែងបុិនប្រសព្។ លេចឭថាទាំង២នាក់នឹងដឹកដៃគ្នាចូលរោងការឆាប់ៗខាងមុខ។
នឿន នាគស៊ីណាត្រា បានឲ្យដឹងថា ចេញទៅច្រៀងនៅចិនលើកដំបូងក្នុងឱកាសឆ្លងឆ្នាំសកល២០១៩ ចូល២០២០នេះ លោកជោគជ័យហួសការរំពឹងទុកដោយមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីសំណាក់ចិនដែលជាម្ចាស់ផ្ទះនិងអ្នកសិល្បៈមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ានសហការគ្នាបានល្អណាស់។
ចំពោះការងារក្នុងស្រុកវិញឃើញថា មានសន្ទុៈការងារប្លែកជាងមុនច្រើន ដោយសារបងប្អូនគាត់ពេញចិត្តនិងស្រឡាញ់រាប់អាន។ ទាក់ទិនស្នេហាលោកបានភ្ជាប់ទំនាក់ទំនងស្នេហា ជាមួយកញ្ញា សុីម សេរីរត្ន័មុនី ជាតារាសម្តែង និងជាពិធីការិនីម្នាក់ ហើយមានការងារនៅខាងក្រៅខ្លះ។ ដោយសារតែពួកយើងមានចំនុចល្អ ដូចជាអត្តចរិក បុគ្គលិកលក្ខណៈផ្សេងៗទៀតសម តាមចិត្តដូចគ្នាទើប ធ្វើអោយកម្រងស្នេហាយើងទៅមុខរឹងមាំ។ លើសពីនេះគម្រោងរៀបការពិតជាមាន តែសុំលាក់សិនចំពោះពេលវេលា កំណត់ចាំចេញប្រាកដជាផ្លូវការទើបប្រកាស។