តារាចម្រៀងនិងវិវត្តន៏ខ្លួនជាតារាភាពយន្ត លោកយ៉ែម សំអូន បានសម្រេចចិត្តបង្ហាញបទចម្រៀងថ្មី មានចំណងជើងថា«នឹកម៉ែ» ក្រោមអត្ថន័យជ្រៅ បង្កប់មនោសញ្ចេតនាខ្ពស់ បានស្តាប់ហើយ ដឹងតែយំស្រក់ទឹកភ្នែក។
ប្រជាប្រិយភាពរបស់យ៉ែម សំអូន នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់ដដែល។ លោកកាក់កប និងជំនាញខាងធ្វើកម្មវិធី អាហ្វែការ ជប់លៀង សុទ្ឋជូនឧកញ៉ា អ្នកជំនួញធំ ព្រោះតែក្រុមរបស់លោកទទួលខុសការងារ។ ដោយឡែកបទចម្រៀង ដែលលោកទទួល ចេញផ្សាយលើបណ្តាញសង្គម។ លោកបានធ្វើអោយ អ្នកស្តាប់ជាច្រើនពេលឭចម្រៀង«នឹកម៉ែ» ខ្លះរលីងរលោងទឹកភ្នែក យំនិងអួលដើមក។
ជាការមើលឃើញលោកយ៉ែម សំអូនរមែងចេញចម្រៀងផ្ទាល់ខ្លួនច្រើនតែមានអត្ថន័យ កប់ជ្រៅជីវិតពិត។ លោកបានចំណាយពេលយក ថវិការផ្ទាល់ខ្លួនចេញផលិតបទស្នាដៃកូនខ្មែរ ។ ទាំងនេះជាការលើកកម្ពស់បទចម្រៀងខ្មែរ ក្នុងពេលមិត្តអ្នកស្តាប់សុទ្ឋតែអោយតម្លៃចម្រៀងស្នាដៃកូនខ្មែរ មិនចម្លងគេ។ ចង់ដឹងអត្ថន័យចម្រៀង«នឹកម៉ែ» បែបណាចូលស្តាប់និងទស្សនាទាំងអស់គ្នា៖











