បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានបណ្តាសប្បុរសជនជាច្រើនបានគាំទ្រ តាមរយៈការចូលរួមចំណែកបរិច្ចាគថវិកា ជូនសម្តេចតេជោ ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។
ជាមួយគ្នានោះតារាចម្រៀងតារាដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង លោក ខេម បានប្រកាសពីការបរិច្ចាគថវិកាចំនួន ១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕