យ៉ែម ស្រី​ពេជ្រ ជាប់ជាតារា​សម្តែង​ស្រី​ឆ្នើមប្រចាំឆ្នាំនៃព្រឹត្តិការណ៍​Movie Of The Year 2019

  • រយៈពេល​មួយឆ្នាំ​ពេញ​២០១៩ លេ​ជេន​ដែលមាន​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំឆ្នាំ Movie Of The Year 2019 បាន​រកឃើញ​ជ័យលាភី​ភាពយន្ត និង​តារា​សម្តែង​ឆ្នើម ប្រចាំឆ្នាំ​២០១៩​ហើយ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នៅ​រោងភាពយន្ត លេ​ជេន អេ​ដេ​ន​(Legend Eden) ក្រោម​វត្ត មាន​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិល្បករ ផលិតករ ជាច្រើន​ចូលរួម​។

    ក្នុង​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំឆ្នាំ Movie Of The Year 2019នេះ តារា​សម្តែង​ស្រី​ឆ្នើម ប្រចាំឆ្នាំ​បាន​ទៅលើ​តារា​សម្តែង​ស្រី យ៉ែម ស្រី​ពេជ្រ ដែល​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​រឿង ”​នាឡិកា​ដាស់​វិញ្ញាណ​” របស់​ផលិតកម្ម LD Picture​ ខណៈ​តារា​សម្តែង ប្រុស​ឆ្នើម​បាន​ទៅលើ​លោក ​រ៉ុង សុភា​ដេវីដ ក្នុង​ភាពយន្ត​រឿង​”​ស្នេហា​ក្មេងៗ “ របស់​ផលិតកម្ម​កងចក្រ ។

    កញ្ញា យ៉ែម ស្រី​ពេជ្រ ដែល​ទទួល​ពានរង្វាន់​សម្រាប់​ឆ្នាំ​២០១៩​នេះ​ បាន​និយាយ​ទាំង​រំភើបថា ដោយសារ​នាង​មាន​ក្តី​ស្រមៃ​ចង់បាន​ពានរង្វាន់​តារា​ឆ្នើម​នេះ​ជា​យូ​ណាស់​មកហើយ​។ នាង​បាន​ថា នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ក្នុង​ការងារ​សិល្បៈ​អស់​រយៈពេល​៤​ឆ្នាំនេះ​។ នាង​ក៏បាន​អរគុណ ដល់​រោងភាពយន្ត លេ​ជេន ដែល​បាន​បង្កើត​កម្មវិធី​មួយ​នេះ និង​អរគុណ​អ្នកគាំទ្រ ផលិតករ សិល្បករ​រៀមច្បង ដែល​បាន​ជំរុញ​លើក ទឹក ចិត្ត​នាង​កន្លងមក​។​

    គួរបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល លេ​ជេន បង្កើត​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំឆ្នាំ​ដូចគ្នានេះ​ឡើង​។ ​គោលបំណង​នៃ​ការបង្កើត​កម្ម​វី​ធី នេះ ដើម្បី​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ភាពយន្ត​ខ្មែរ​ក៏ដូចជា​គាំទ្រ លើកទឹកចិត្ត​ដល់​សិល្បករ​ខ្មែរ​ផងដែរ​៕ អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង