គ្រូកំពង់​ឆ្នាំង​ មិនទាន់ពេញ​ចិត្ត​តំបន់​​ប្រយុទ្ធ​របស់​ក្រុម ទោះ​បីឈ្នះ​តាកែ​វ​ ២-០

  • លោក ទាំ ម៉ាត់ គ្រូបង្គោលក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំង មិនទាន់ពេញចិត្ត​នៅឡើយជុំវិញតំបន់​​ប្រយុទ្ធ​​របស់លោក ទោះអាច​ឈ្នះ​ក្រុម​ខេត្ត​​តាកែវ​​​២ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ប្រចាំពូល ក កាលថ្ងៃពុធ ទី​១៧​ ខែកុម្ភៈ កន្លងទៅ។

    តាមការចេញ​ផ្សាយរបស់គេហទំព័រគណៈកម្មការ​ប្រកួតបាល់ទាត់​ជាតិ​កម្ពុជា(CNCC) លោក ទាំ ម៉ាត់ បានលើក​ឡើងថា សង្កេត​ទាំង២វ​គ្គ ខ្សែ​ការពារធ្វើបានល្អដូច​ផែនការ ហើយ​តំបន់បម្រើ​ធ្វើបាន​មធ្យម តែតំបន់​ប្រយុទ្ធមិនទាន់ល្អនោះទេ ទោះអាច​រក​បាន២គ្រាប់​ក៏ដោយ។ និយាយ​​​រួមទៅ មានឱកាស​ច្រើន តែធ្វើមិន​​បានល្អ។

    លោក ទាំ ម៉ាត់ បន្តថា កូនក្រុមធ្វើបានល្អក្នុងវគ្គទី១ តែដើមវគ្គទី២ បែរជាខុសពីការរំពឹងទុកបន្តិច។ យ៉ាងណា ១៥នាទីចុងក្រោយ ពួកគេ​អាច​ធ្វើបាន​ប្រសើរឡើងវិញពេលក្រុមតាកែវថមថយកម្លាំង។ លោកថា នឹងព្យាយាមកែប្រែ​ចំណុចខ្វះខាត និងរំពឹងអាច​ធ្វើបាន​ល្អ​នៅ​ប្រកួត​​ក្រោយៗ​។

    គួរបញ្ជាក់​ថា នៅប្រកួតបន្ទាប់ ខេត្តកំពង់ឆ្នាំង នឹងត្រូវ​ធ្វើដំណើរទៅ​ប្រកួតនៅ​ខេត្តកំពង់​ស្ពឺវិញម្តង ថ្ងៃទី២៣ ខែកុម្ភៈ​៕

    រូបភាព៖ CNCC

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង