តារាចម្រៀងធ្លាប់លេចធ្លោនៅក្នុងផលិតកម្មរ៉ក លោក មករា វុទ្ធ ដែលបាត់មុខស្រាប់តែ បង្ហាញមុខជាមួយតារាចម្រៀងចំណូលថ្មី កញ្ញាខេង សម្ជស្ស ភ្ជាប់ជាមួយរូបភាពភាពយ៉ាងស្និតស្នាលទៀតផង។

នៅលើបណ្តាញសង្គម របស់ខេង សម្ជស្ស បានសរសេរថា «ដោយសាតែការគិតមិនបានល្អិតល្អន់ប៊ិះបាត់បង់មនុស្សដែលស្រលាញ់ខ្ញុំទុកចិត្តខ្ញុំ ផ្ដល់ភាពកក់ក្ដៅអោយខ្ញុំ និងមិនអោយអ្នកណាមើលងាយខ្ញុំ. សុំទោសបង ដែលខ្ញុំនិយាយមុនគិតលើកក្រោយ មិនអោយចឹងទៀតទេ សន្យាណាសង្ឃឹមថាបងមិនយករឿងនិងទុកក្នុងចិត្តទេណាណព្វចិត្ត🥰:……………….] កុំសួរថាគាត់ត្រូវជាអ្វីនិងខ្ញុំ អត់ប្រាប់ទុកអោយឆ្ងល់:…]»។
ដើម្បីឆ្លើយតបនឹងចម្ងល់នេះ ខេង សម្ជស្ស បញ្ជាក់ថា កញ្ញានិង មករា វុទ្ធ ជាបងប្អូនធម៌និងគ្នាគ្មានអ្វីលើសពីនេះ។ កញ្ញា និង លោក មករា វុទ្ធ រមែងសម្ញែង ភាពស្និតស្នាល បែបនេះហើយទើប មានការយល់ច្រឡំ ។ អុីចឹងហើយទើបកញ្ញាសម្រេចចិត្តបកស្រាយខ្លះកុំអោយ ចេះតែភ័នភាំង ខុសតទៅទៀត។
កញ្ញា ខេង សម្ជស្ស បន្ថែមថា ម្យ៉ាង មករា វុទ្ធ ជារៀមច្បងធ្លាប់ល្បីឈ្មោះដែលកញ្ញាគោរពរាប់អានគ្នា ។ ដូចនេះសូមអរគុណអ្នកតាមដានដែលចាប់អារម្មណ៏ ក្រោយពេលបង្ហោះសារប្លែកៗលើបណ្តាញសង្គម៕











